Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពួក​ជំនិត​ទ្រង់​ទូល​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្ដី​មេត្តា​ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ​រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពួក​មន្ត្រី​ទូល​ថា៖ «ទូលបង្គំ​ឮ​គេ​និយាយ​ថា ស្ដេច​អ៊ីស្រា‌អែល​សុទ្ធ​តែ​ជា​ស្ដេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល នោះ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ពួក​ជំនិត​ទ្រង់​ទូល​ថា យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រាអែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្ដី​មេត្តា‌ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រាអែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា​ទេ​ដឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពួក​មន្ត្រី​ជម្រាប​ថា៖ «ខ្ញុំ​ឮ​គេ​និយាយ​ថា​ស្តេច​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​ស្តេច​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដូច្នេះ​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ​ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្តេច​អ៊ីស្រ‌អែល នោះ​ប្រហែល​ជា​ស្តេច​នឹង​ទុក​ជីវិត​ស្តេច»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:31
21 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ


គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្ដា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ហែក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួ​ច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ»។ ឯ​ព្រះបាទ​ដាវីឌ​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ។


ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​ទូល​ស្តេច​របស់​ខ្លួន​ថា៖ «ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា។ ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ។


ដូច្នេះ គេ​ក៏​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ដាក់​ខ្សែ​រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «បេន-ហាដាដ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូល​ថា "សូម​ទុក​ជីវិត​ឲ្យ​ទូល‌បង្គំ​នៅ​រស់​ផង"»។ ស្តេច​អ៊ីស្រា‌អែល​សួរ​ថា៖ «ដូច្នេះ តើ​លោក​នៅ​រស់​ឬ? លោក​ជា​បង‌ប្អូន​នឹង​យើង​ដែរ»


ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?»


ប្រសិន‌បើ​យើង​សម្រេច​ថា ចូល​ទៅ​ក្នុង​ទី​ក្រុង ក្នុង​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់ តែ​បើ​គេ​សម្លាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា»។


«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។


សាតាំង​ទូល​តប​ថា៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ


កាល​ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់ នោះ​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច​របស់​គេ។


សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​សប្បុ‌រស​ដែរ។


ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


លុះ​កាល​ស្តេច​ព្រះបាទ​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។


យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម