១ ពង្សាវតារក្សត្រ 20:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ពួកជំនិតទ្រង់ទូលថា៖ «យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថា ស្ដេចអ៊ីស្រាអែលសុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។ សូមមើលជំពូកអាល់គីតាប31 ពួកមន្ត្រីជម្រាបថា៖ «ខ្ញុំឮគេនិយាយថាស្តេចអ៊ីស្រអែល សុទ្ធតែជាស្តេចដែលមានចិត្តមេត្តាករុណា ដូច្នេះខ្ញុំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្តេចអ៊ីស្រអែល នោះប្រហែលជាស្តេចនឹងទុកជីវិតស្តេច»។ សូមមើលជំពូក |
បើសិនជាយើងសំរេចថា នឹងចូលទៅក្នុងទីក្រុង នោះទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ នោះគង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងឯពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់នៅ តែបើគេសំឡាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា