២ ពង្សាវតារក្សត្រ 5:13 - អាល់គីតាប13 ប៉ុន្តែ អ្នកបម្រើរបស់គាត់ចូលទៅជិតគាត់ជម្រាបថា៖ «លោកបិតា! ប្រសិនបើណាពីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ណាពីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្តេចក៏លោកមិនធ្វើតាម?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោក ជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ព្យាការីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្ដេចក៏លោកមិនធ្វើតាម?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត សូមមើលជំពូក |
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។
លោកហាសែលក៏ទៅជួបអេលីយ៉ាសាក់ ដោយនាំយកជំនូនដ៏ល្អៗបំផុត ដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់លោកហាសែលចូលជួបអេលីយ៉ាសាក់ជម្រាបថា៖ «ស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរី ជាកូនរបស់អ្នក ចាត់ខ្ញុំឲ្យមកជម្រាបសួរអ្នកថា តើស្តេចនឹងជាសះស្បើយពីជំងឺឬទេ?»។
សូមជម្រាបលោកឪពុក សូមមើលមកជាយអាវវែង ដែលនៅក្នុងដៃខ្ញុំនេះ។ ខ្ញុំគ្រាន់តែកាត់ជាយអាវវែង តែខ្ញុំមិនសម្លាប់លោកទេ។ ដូច្នេះ សូមស្តេចជ្រាបឲ្យច្បាស់ថា ខ្ញុំគ្មានគំនិតអាក្រក់ចង់សម្លាប់ ឬបះបោរប្រឆាំងនឹងលោកឪពុកឡើយ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងលោកដែរ គឺមានតែស្តេចប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតខ្ញុំ។