១ ពង្សាវតារក្សត្រ 20:32 - អាល់គីតាប32 ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅជួបស្តេចស្រុកអ៊ីស្រអែល ហើយជម្រាបថា៖ «ស្តេចបេនហាដាដ ជាអ្នកបម្រើរបស់ស្តេចជម្រាបថា “សូមស្តេចមេត្តាទុកជីវិតឲ្យខ្ញុំផង”»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «តើស្តេចនៅរស់ទេឬ? គាត់ក៏ជាបងប្អូននឹងយើងដែរ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «បេន-ហាដាដជាអ្នកបម្រើរបស់ទ្រង់ទូលថា "សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង"»។ ស្តេចអ៊ីស្រាអែលសួរថា៖ «ដូច្នេះ តើលោកនៅរស់ឬ? លោកជាបងប្អូននឹងយើងដែរ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដ ជាអ្នកបម្រើរបស់ព្រះករុណា ទូលថា “សូមព្រះករុណាមេត្តាទុកជីវិតឲ្យទូលបង្គំផង”»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «តើព្រះរាជានៅមានព្រះជន្មទេឬ? ទ្រង់ក៏ជាបងប្អូននឹងយើងដែរ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ ជាអ្នកបំរើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះតើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ សូមមើលជំពូក |
អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកអះលីជំអះ និងពួកគ្រូបាធ្យាយចាត់គេ ឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំជាអ្នកបម្រើរបស់លោក យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកបង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្តេចទេ សូមលោកប្រព្រឹត្តតាមតែលោកយល់ឃើញថាល្អចុះ!»។