ស្តេចយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីឲ្យធ្វើជាអ៊ីមុាំ។
១ ពង្សាវតារក្សត្រ 14:23 - អាល់គីតាប ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេបានធ្វើទីខ្ពស់ ស្ដូប និងបង្គោលសក្ការៈ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសំរាប់គោរព នឹងរូបព្រះ សំរាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ |
ស្តេចយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីឲ្យធ្វើជាអ៊ីមុាំ។
អុលឡោះតាអាឡានឹងវាយជនជាតិអ៊ីស្រអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ អុលឡោះតាអាឡានឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដ៏ល្អ ដែលទ្រង់ប្រទានដល់បុព្វបុរសរបស់ពួកគេ ទ្រង់នឹងកំចាត់កំចាយពួកគេ ឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្តាលឲ្យអុលឡោះតាអាឡាខឹង។
ស្តេចបានកំចាត់ពួកប្រុសៗដែលប្រព្រឹត្តអំពើពេស្យាចារចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង។
ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។
នៅគ្រានោះ ប្រជាជនតែងតែធ្វើគូរបាននៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ដំណាក់ជូនអុលឡោះតាអាឡានៅឡើយ។
ស្តេចស៊ូឡៃម៉ានស្រឡាញ់អុលឡោះតាអាឡា និងប្រព្រឹត្តតាមដំបូន្មានដែលស្តេចទត ជាបិតាបានផ្តែផ្តាំ ប៉ុន្តែ គាត់ក៏ធ្វើពិធីគូរបាន និងជូនគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ស្តេចបានធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលជូនព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។
រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រអែលបានបង្កើតទៅវិញ។
ពួកគេបោះបង់ចោលដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឲ្យអុលឡោះតាអាឡាខឹងទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
ស្តេចបានធ្វើបូជាយញ្ញ និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់បង្គោលរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។
តាំងពីយូរយារណាស់មកហើយ អ្នកបានបះបោរប្រឆាំងនឹងយើង ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។ អ្នកបានពោលថា: “ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។ អ្នកបានផិតក្បត់យើង ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់យើងទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
ចូរពោលថា: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។
គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នា នឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ទៅដែរ។
ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមាករ ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នាសម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
យើងនឹងដាក់ទោសប្រជាជាតិនានា តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មានដែលប្រជាជាតិនានាជូនសក្ការៈបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។
ហើយក៏មិនត្រូវដំឡើងស្តូបដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនោះដែរ។