ពេលនោះមេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេច នាំគ្នាស្ម័គ្រចិត្ត
អែសរ៉ា 7:15 - អាល់គីតាប យើងក៏ចាត់អ្នកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ សម្រេចជូនចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលនៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងទីប្រឹក្សាទាំងប្រាំពីរ បានថ្វាយដោយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ចាត់លោកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សម្រេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យនាំយកប្រាក់ នឹងមាសដែលយើង ជាស្តេច នឹងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម |
ពេលនោះមេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេច នាំគ្នាស្ម័គ្រចិត្ត
ប៉ុន្តែ តើនរណាអាចសង់ដំណាក់ជូនទ្រង់បាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមជូនទ្រង់នៅផង។ ខ្ញុំក៏ពុំអាចសង់ដំណាក់ជូនទ្រង់បានដែរ គឺខ្ញុំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ធ្វើគូរបានចំពោះទ្រង់ប៉ុណ្ណោះ។
មនុស្សម្នាជាច្រើននាំយកជំនូនមកជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកជូនស្តេចហេសេគា ជាស្តេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្តេចគ្រប់ៗគ្នា។
ខ្ញុំបានសង់ម៉ាស្ជិទដ៏ថ្កុំថ្កើងនេះ ទុកជាដំណាក់ជូនទ្រង់នៅអស់កល្បជានិច្ច!»។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
អ្នកជិតខាងរបស់ពួកគេយករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានជំនូនស្ម័គ្រចិត្តថែមទៀតផង។
សូមឲ្យអុលឡោះដែលតាំងនាមរបស់ទ្រង់នៅទីនោះ ទម្លាក់ស្តេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញដំណាក់របស់ទ្រង់ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់អ្នកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក គឺគីតាបដែលអ្នកកាន់នេះ។
ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីរបស់ស្តេច ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រអែល នៅក្នុងស្រុកបានជូនសម្រាប់ដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។
ចូរសរសើរតម្កើងអុលឡោះតាអាឡាដែលនៅភ្នំស៊ីយ៉ូន គឺទ្រង់ដែលនៅក្រុងយេរូសាឡឹម! ចូរសរសើរតម្កើងអុលឡោះ!
ឱអុលឡោះតាអាឡាអើយ! ខ្ញុំចូលចិត្តស្នាក់នៅក្នុង ដំណាក់របស់ទ្រង់ណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ទ្រង់ស្ថិតនៅ។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់!
ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់!