Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 76:2 - អាល់គីតាប

2 ជំរំ‌សក្ការៈ​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​សាឡឹម​ ដំណាក់​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះពន្លា​របស់ព្រះអង្គ​ស្ថិត​នៅ​សាឡិម ដំណាក់​របស់ព្រះអង្គ​ស្ថិត​នៅ​ស៊ីយ៉ូន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ពន្លា​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិម ហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 76:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ម៉ិលគី‌ស្សាដែក ជា​ស្តេច​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​អ៊ីប្រាំ។ ស្តេច​ជា​អ៊ីមុាំ​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ទ្រង់​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជំរក​របស់​ទ្រង់ ទ្រង់​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ជំរំ​សក្ការៈ ទ្រង់​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។


ភ្នំ​របស់​អុលឡោះជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ស្តេច ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។


ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់!


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


ទ្រង់​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ទ្រង់ ទ្រង់​កំទេច​ដំណាក់ និង​ជំរំ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​ឈប់​សម្រាក។ ដោយ‌សារ​កំហឹង​របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ស្ដេច និង​អ៊ីមុាំ​ត្រូវ​អាម៉ាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម