Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:14 - អាល់គីតាប

14 យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​អ្នក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក គឺ​គីតាប​ដែល​អ្នក​កាន់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​របស់​ស្ដេច​ទាំង​ប្រាំពីរ បាន​ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ដែល​នៅ​ក្នុង​ដៃ​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពី​ព្រោះ​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ឲ្យទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក

សូមមើលជំពូក ចម្លង




អែសរ៉ា 7:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ជា​ម្ចាស់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ម្ចាស់​របស់​គេ​នៅ​ជា​មួយ​គេ។


សូម​ស្តេច​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ដំណាក់​របស់​អុលឡោះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ម៉ត់‌ចត់ ហើយ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។


សូម​ឲ្យ​អុលឡោះ​ដែល​តាំង​នាម​របស់​ទ្រង់​នៅ​ទី​នោះ ទម្លាក់​ស្តេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ដំណាក់​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។ យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។


សុំ​អស់​លោក​ជួយ​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។


យើង​ក៏​ចាត់​អ្នក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ សម្រេច​ជូន​ចំពោះ​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​ក្រុង​យេរូ‌សាឡឹម។


អុលឡោះ‌តាអាឡា​សំដែង​ចិត្ត​មេត្តា‌ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​មុខ​ស្តេច ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្តេច​ទៀត​ផង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រ‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។


ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​របស់​ស្តេច ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​ស្រុក​បាន​ជូន​សម្រាប់​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។


អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​នាក់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។


ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខី‌ភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។


ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។


ស្តេច​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​បន្លឺ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​អើយ តើ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​អ្នក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។


យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។


«ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​ជំនូន​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម