កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានដំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។
អេសាយ 8:19 - អាល់គីតាប ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយគ្រូស្ដោះផ្លុំ និងគ្រូបញ្ជាន់អារក្ស កុំទៅអោយសោះ ដ្បិតប្រជាជននីមួយៗ ត្រូវតែរកអុលឡោះជាម្ចាស់របស់ខ្លួន មិនត្រូវរកអ្នកស្លាប់ដើម្បីជួយអ្នកនៅរស់ឡើយ»។ ព្រះគម្ពីរខ្មែរសាកល កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប នឹងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី |
កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានដំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ថ្លែងទៅកាន់អេលីយ៉េស ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរថា “តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកនាំគ្នាទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញ គាត់បានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់បំណងអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
ស្តេចយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីមសម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្តីទាំងប៉ុន្មានចែងទុកក្នុងគីតាប ដែលអ៊ីមុាំហ៊ីលគីយ៉ា បានរកឃើញ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
ស្តេចសូលស្លាប់ ព្រោះតែស្តេចបានប្រព្រឹត្តខុសដោយក្បត់នឹងអុលឡោះតាអាឡា គឺស្តេចពុំកាន់តាមបន្ទូលរបស់អុលឡោះតាអាឡាឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណូម ស្តេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ចិត្តអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ទ្រង់បានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។
ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត ពាក្យសំដីរបស់អ្នកលេចឮពីក្នុងដី ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ ក៏លេចឮពីធូលីដីមកដែរ។
ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។
រីឯអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ ជនជាតិអ៊ីស្រអែល ជាម្ចាស់ដែលបានបង្កើតជនជាតិនេះមក ទ្រង់មានបន្ទូលថា “តើអ្នករាល់គ្នាចង់សាកសួរយើង អំពីកិច្ចការដែលយើងត្រូវធ្វើ នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ? អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ ដែលយើងត្រូវធ្វើឬ?
ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ រៀនតាំងពីក្មេងនោះបន្តទៀតទៅ! ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍ ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន!
ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
រីឯអុលឡោះតាអាឡាវិញ ទ្រង់ជាម្ចាស់នៃសេចក្ដីពិត ទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ជាស្តេចដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលទ្រង់សំដែងកំហឹង នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់បានទេ។
រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ អ្នកកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេឲ្យសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសីយើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។
យើងនឹងដកព្រះក្លែងក្លាយ និងរូបបដិមាចេញពីចំណោមអ្នក ហើយអ្នកនឹងលែងថ្វាយបង្គំរូប ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងទូរអា មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអ៊ីព្លេសចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូបទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកអុលឡោះ ដើម្បីគោរពបម្រើទ្រង់ដែលនៅអស់កល្ប និងជាម្ចាស់ដ៏ពិតប្រាកដ។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្តេចឆ្លើយថា៖ «ចូរហៅសាំយូអែលឲ្យខ្ញុំ!»។
សាំយូអែលនិយាយថា៖ «ហេតុអ្វីបានជាស្តេចសួរយោបល់ពីខ្ញុំដូច្នេះ? អុលឡោះតាអាឡាបានបោះបង់ស្តេចចោល ហើយទ្រង់ក្លាយទៅជាបច្ចាមិត្តរបស់ស្តេច។
ស្តេចសូលបានបញ្ជាទៅកាន់អ្នកបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ អ្នកបម្រើជម្រាបស្តេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។
ស្តេចសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្តេចទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយនិយាយទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។