Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:8 - អាល់គីតាប

8 ស្តេច​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្តេច​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​និយាយ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ស្តេច​វិញ សូម​ស្តេច​ស្លៀក​ពាក់​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។


ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្តេច​ស្រុក​អ៊ីស្រ‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្តេច​ប្រាប់​ទៅ​អ្នក​បរ​រទេះ​ថា៖ «ចូរ​បក​ក្រោយ​នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។


ស្តេច​សូល​ស្លាប់ ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹងអុលឡោះ‌តាអាឡា គឺ​ស្តេច​ពុំ​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍​ទាយ​ឲ្យ។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ស្តេច​វិញ សូម​ស្តេច​ពាក់​អាវ​យ៉ាង​រុង‌រឿង​ចុះ!»។ ដូច្នេះ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល​ទាហាន រួច​ស្តេច​ទាំង​ពីរ​ចេញ​ទៅ​ច្បាំង។


ប៉ុន្តែ ស្តេច​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ស្តេច​នេ‌កោ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ពាក្យ​របស់​ស្តេច​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​អុលឡោះ​ឡើយ។ ស្តេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្តេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។


ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ​គ្រូ​ស្ដោះ​ផ្លុំ និង​គ្រូ​បញ្ជាន់​អារក្ស កុំ​ទៅ​អោយ​សោះ ដ្បិត​ប្រជា‌ជន​នីមួយៗ ត្រូវ​តែ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន មិន​ត្រូវ​រក​អ្នក​ស្លាប់​ដើម្បី​ជួយ​អ្នក​នៅ​រស់​ឡើយ»។


គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​ឲ្យ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​ពូជ‌ពង្ស​អ៊ីស្រ‌អែល»។


ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម