អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
អេសាយ 8:18 - អាល់គីតាប នៅស្រុកអ៊ីស្រអែល ខ្ញុំ និងកូនដែលអុលឡោះតាអាឡាប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសំគាល់ និងជាប្រផ្នូល មកពីអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅលើភ្នំស៊ីយ៉ូន។ ព្រះគម្ពីរខ្មែរសាកល មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។ |
អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រោសប្រទានសេចក្តីសុខសាន្តដល់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នៅក្រុងយេរូសាឡឹមរហូតតទៅ។
មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើទ្រង់ ហើយគេនឹងថ្លែងអំពីអុលឡោះតាអាឡាប្រាប់កូនចៅ។
មនុស្សជាច្រើនយល់ថាអុលឡោះ បានដាក់បណ្ដាសាខ្ញុំ ក៏ប៉ុន្តែ តាមពិត ទ្រង់ជាជំរក ដ៏រឹងមាំរបស់ខ្ញុំ។
ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់!
ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “អុលឡោះតាអាឡាបានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ទ្រង់នឹងជ្រកកោននៅក្នុងក្រុងនោះ”។
អុលឡោះតាអាឡាមានបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសំគាល់ និងជាប្រផ្នូលអំពីហេតុការណ៍ដែលនឹងកើតមាននៅស្រុកអេស៊ីប និងស្រុកអេត្យូពី ក្នុងរយៈពេលបីឆ្នាំទៀត
ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
ប៉ុន្តែ មុនពេលបុត្រនោះ ចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្ដេចទាំងពីរដែលបានមក បំភ័យស្តេច នឹងត្រូវគេបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
ខ្ញុំបានរួមរស់ជាមួយភរិយារបស់ខ្ញុំជាអ្នកថ្លែងបន្ទូលនៃអុលឡោះនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
អុលឡោះតាអាឡាមានបន្ទូលទៀតថា យើងនឹងផ្ដល់ទីសំគាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន
ត្រូវលើកបង្វេចនោះស្ពាយឲ្យពួកគេឃើញ ហើយចេញដំណើរទៅ ទាំងងងឹត ព្រមទាំងបិទមុខ ដើម្បីកុំឲ្យអ្នកឃើញថាអ្នកទៅទីណា ដ្បិតយើងចង់ឲ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់ពូជពង្សអ៊ីស្រអែល»។
យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោមព័ទ្ធក្រុងនោះ ទុកជាទីសំគាល់ឲ្យជនជាតិអ៊ីស្រអែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូសាឡឹម។
ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។
លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីយំ ជាម្តាយថា៖ «អុលឡោះបានចាត់កូននេះមក ដើម្បីឲ្យជនជាតិអ៊ីស្រអែលច្រើននាក់ដួល ឬងើបឡើងវិញ។ កូននេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់អុលឡោះ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
បណ្តាសាទាំងនេះជាទីសំគាល់ និងជាការអស្ចារ្យ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ