១ របាក្សត្រ 23:25 - អាល់គីតាប25 ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រោសប្រទានសេចក្តីសុខសាន្តដល់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដ្បិតដាវីឌទ្រង់បានមានបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ សូមមើលជំពូក |
លោកយេហូយ៉ាដាចាត់ចែងឲ្យអ៊ីមុាំពីក្រុមលេវី ទទួលខុសត្រូវលើដំណាក់របស់អុលឡោះតាអាឡា គឺអ្នកដែលស្តេចទតបានចែកជាក្រុម ឲ្យបំពេញមុខងារក្នុងដំណាក់របស់អុលឡោះតាអាឡា ដើម្បីធ្វើគូរបានដុតដល់អុលឡោះតាអាឡា ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា។ ស្តេចទតក៏បានបង្គាប់ឲ្យគេច្រៀងចំរៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។