ទំនុកតម្កើង 71:7 - អាល់គីតាប7 មនុស្សជាច្រើនយល់ថាអុលឡោះ បានដាក់បណ្ដាសាខ្ញុំ ក៏ប៉ុន្តែ តាមពិត ទ្រង់ជាជំរក ដ៏រឹងមាំរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ៙ ទូលបង្គំជាប្រផ្នូលដល់មនុស្សជាច្រើន តែព្រះអង្គជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 មនុស្សជាច្រើនយល់ថាព្រះអង្គ បានដាក់បណ្ដាសាទូលបង្គំ ក៏ប៉ុន្តែ តាមពិត ព្រះអង្គជាជម្រក ដ៏រឹងមាំរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើន តែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ សូមមើលជំពូក |
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!