Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 14:8 - អាល់គីតាប

8 យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ និង​ជា​ពាក្យ​ទំនៀម យើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សំគាល់ នឹង​ជា​ពាក្យ​ទំនៀម អញ​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 14:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។


ពេល​មនុស្ស​សុចរិត​ស្រែក​រក​ទ្រង់ អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​គេ ហើយ​ទ្រង់​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។


អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ទ្រង់​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។


ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។


យើង​ងាក​មក​រក​ក្រុង​នេះ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ឲ្យ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។


ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង!


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។


ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្ត‌ហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍‌ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជា‌រាស្ត្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន!


ពេល​ឃើញ​យើង​វាយ​ប្រដៅ និង​ដាក់​ទោស​អ្នក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង​ដូច្នេះ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នឹង​មើល‌ងាយ ជេរ​ប្រមាថ​អ្នក។ ពួក​គេ​តក់‌ស្លុត ហើយ​យក​រឿង​របស់​អ្នក​ទៅ​ព្រមាន​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ។


មាន​ប្រជា‌ជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន


ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះ‌ពាល់​ជំនូន​បរិសុទ្ធ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ជូន​ដល់អុលឡោះ‌តាអាឡា ត្រូវ​ដក​អ្នក​នោះ​កុំ​ឲ្យ​បំពេញ​មុខ​ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជាអុលឡោះ‌តាអាឡា។


យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ​ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្តី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។


ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ ស្រោប​អាសនៈ​ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ជូនអុលឡោះ‌តាអាឡា»។


បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម​ជំអះ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។


ពេល​នោះ​ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហាសិប​នាក់​ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។


ដូច្នេះ សូម​គិត​ពិចារណា​អំពី​ចិត្ត​សប្បុរស និង​ចិត្ត​ប្រិត‌ប្រៀប​របស់​អុលឡោះ​ទៅ។ អុលឡោះ​ប្រិត‌ប្រៀប‌ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ទ្រង់​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ចិត្ត​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ អុលឡោះ​នឹង​កាត់​អ្នក​ចោល​ដែរ។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​អ្នក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គីតាប ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។


បណ្តាសា​ទាំង​នេះ​ជា​ទី​សំគាល់ និង​ជា​ការ​អស្ចារ្យ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​អត់​ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ កំហឹង និង​សេចក្តី​ប្រច័ណ្ឌ​របស់អុលឡោះ‌តាអាឡា មុខ​ជា​ឆាប​ឆេះ​គេ បណ្តាសា​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម