អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយគាត់ អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់គាត់ឡើយ ព្រោះពួកគេឃើញគាត់ឈឺចាប់ឥតឧបមា។
អេសាយ 47:1 - អាល់គីតាប ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល “កូនស្រីក្រមុំបាប៊ីឡូនអើយ ចូរចុះមក ហើយអង្គុយក្នុងធូលីដី! កូនស្រីខាល់ដេអើយ ចូរអង្គុយនៅលើដីដោយគ្មានបល្ល័ង្ក! ដ្បិតគេនឹងលែងហៅអ្នកថាទន់ភ្លន់ និងល្អប្រណិតទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់ ហើយទន់ភ្លន់ទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត |
អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយគាត់ អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់គាត់ឡើយ ព្រោះពួកគេឃើញគាត់ឈឺចាប់ឥតឧបមា។
រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
ដ្បិតទ្រង់ហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
សេចក្ដីប្រកាសស្តីអំពីស្រុកបាប៊ីឡូន ដែលអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
នៅថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ខឹងនឹងមនុស្សលោក ផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់។
អុលឡោះតាអាឡាអាណិតអាសូរដល់ពូជពង្សយ៉ាកកូប ទ្រង់នៅតែជ្រើសរើស ជនជាតិអ៊ីស្រអែលដដែល ទ្រង់នឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅយ៉ាកកូប។
សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។
ទ្រង់មានបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។
ទ្រង់បន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ទ្រង់ផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី
ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្ដេចនោះថា: សានហេរីបអើយ! ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី នឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹម នឹងគ្រវីក្បាលចំអកឲ្យអ្នក។
យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ!
ចូរជម្រាបស្ដេច និងម្តាយរបស់ស្ដេចថា: “សូមនៅផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ស្តេច បានធ្លាក់ចុះពីក្បាលហើយ”។
ជនជាតិអេស៊ីបអើយ ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត ទើបបានធូរស្បើយ! តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ ព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិ ជួយអ្នកឲ្យជាសះស្បើយបានឡើយ។
ប្រជាជនក្រុងឌីបូនអើយ ចូរលះបង់ភាពរុងរឿងរបស់ខ្លួន ហើយអង្គុយនៅលើដីហួតហែងទៅ ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ ឡើងមកវាយអ្នក គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាស តាមរយៈណាពីយេរេមា ស្ដីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន!
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ីឡូន និងប្រជាជននៅក្រុងនោះ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ ជនជាតិអ៊ីស្រអែលមានបន្ទូលថា៖ «ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវ នៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់ ក្រុងនេះហើយ!»។
ពួកយើងធ្លាប់អាម៉ាស់ នៅពេលឮខ្មាំងសត្រូវជេរប្រមាថ ពួកយើងបានបាក់មុខ នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ នៃដំណាក់របស់អុលឡោះតាអាឡា។
អះលីជំអះរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំ ស្លាប់ដោយមុខដាវ នៅថ្ងៃអុលឡោះខឹង ទ្រង់ប្រហារជីវិតពួកគេ ឥតត្រាប្រណី។
អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។
អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
ស្តេចនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏ចុះពីរាជបល្ល័ង្ក ដោះអាវវែងចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងនៅលើផេះទៀតផង។
យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកំទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចំបាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ ក្នុងស្រុកបាប៊ីឡូនអើយ ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កំរិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។