Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 47:1 - ព្រះគម្ពីរខ្មែរសាកល

1 “កូនស្រី​ក្រមុំ​បាប៊ីឡូន​អើយ ចូរ​ចុះមក ហើយ​អង្គុយ​ក្នុង​ធូលីដី​! កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅលើ​ដី​ដោយ​គ្មាន​បល្ល័ង្ក​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ទន់ភ្លន់ និង​ល្អប្រណិត​ទៀត​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ីឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ថា ជា​អ្នក​ល្វន់‌ល្វត ហើយ​ទន់‌ភ្លន់​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 47:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនស្រី​បាប៊ីឡូន​ដែល​ត្រូវបាន​តម្រូវឲ្យ​បំផ្លាញ​អើយ មានពរ​ហើយ អ្នកដែល​តបសង​ដល់​នាង​តាម​ទង្វើ​ដែល​នាង​បាន​ធ្វើ​ដល់​យើង​!


ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​ប្រជារាស្ត្រ​ដែល​បន្ទាបខ្លួន ប៉ុន្តែ​ព្រះអង្គ​បន្ទាប​អស់ទាំង​ភ្នែក​ដែល​ឆ្មើងឆ្មៃ​។


ព្រះអង្គ​បាន​បញ្ចប់​ភាពរុងរឿង​របស់គាត់ ហើយ​ទម្លាក់​បល្ល័ង្ក​របស់គាត់​ដល់​ដី​។


នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


ដោយហេតុនេះ យើង​នឹង​ធ្វើឲ្យ​ផ្ទៃមេឃ​រញ្ជួយ ហើយ​ផែនដី​នឹង​កក្រើក​ចេញពី​កន្លែង​របស់វា ដោយសារតែ​សេចក្ដីក្ដៅក្រហាយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ថ្ងៃ​នៃ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។


នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​: ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។


ព្រះអង្គ​មានបន្ទូលថា​៖ “កូនស្រី​ក្រមុំ​ស៊ីដូន​ដែល​រងការសង្កត់សង្កិន​អើយ នាង​នឹង​មិន​លោតកញ្ឆេង​ទៀត​ទេ​! ចូរ​ក្រោកឡើង​ឆ្លងទៅ​គីទីម​ចុះ​! ទោះបីជា​នៅ​ទីនោះ​ក៏ដោយ ក៏​នាង​មិន​បាន​សម្រាក​ឡើយ”។


ព្រះអង្គ​បាន​បន្ទាប​អ្នកដែល​រស់នៅ​កន្លែងខ្ពស់​ចុះ គឺ​ទីក្រុង​ដ៏ខ្ពស់ ព្រះអង្គ​ទ្រង់​ពង្រាប​វា គឺ​ពង្រាប​វា​ដល់​ដី ក៏​បោះ​វា​ដល់​ធូលី​ផង​។


ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕


ដូច្នេះ នេះ​ជា​ពាក្យ​ដែល​ព្រះយេហូវ៉ា​មានបន្ទូល​ទាស់នឹង​ស្ដេចនោះ​: កូនស្រី​ក្រមុំ​ស៊ីយ៉ូន​មើលងាយ​អ្នក ហើយ​សើចចំអក​ដាក់​អ្នក កូនស្រី​យេរូសាឡិម​គ្រវី​ក្បាល​ពីក្រោយ​អ្នក​។


យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ចេញ​ពី​ខ្លួន​! ចូរ​ក្រោកឡើង ហើយ​អង្គុយ​! កូនស្រី​ស៊ីយ៉ូន​ជា​ឈ្លើយសឹក​អើយ ចូរ​ដោះ​ចំណង​ចេញ​ពី​ក​របស់អ្នក​!


“វេទនា​ហើយ​! ស៊ីយ៉ូន​អើយ​! អ្នកដែល​រស់នៅ​ជាមួយ​កូនស្រី​បាប៊ីឡូន​អើយ ចូរ​រត់គេច​ទៅ​!”។


នាង​បាន​លើកតម្កើង​ខ្លួនឯង ហើយ​រស់នៅក្នុងអបាយមុខ​យ៉ាងណា ចូរ​ផ្ដល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ដល់​នាង​យ៉ាងនោះដែរ ដ្បិត​នាង​និយាយ​ក្នុង​ចិត្ត​ថា​: ‘អញ​អង្គុយ​ជា​មហាក្សត្រិយានី អញ​មិនមែន​ជា​ស្ត្រីមេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​ជួប​ទុក្ខព្រួយ​ឡើយ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម