ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
អេសាយ 43:7 - អាល់គីតាប គឺអស់អ្នកដែលយកនាមយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។ ព្រះគម្ពីរខ្មែរសាកល គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។ |
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
អ្នកលើកតម្កើងយើង គឺអ្នកដែលជូនពាក្យ អរគុណទុកជាជំនូន ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។
ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាម្ចាស់ដ៏វិសុទ្ធរបស់យ៉ាកកូប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។
ជនជាតិអ៊ីស្រអែលជាកូនចៅ របស់យ៉ាកកូបអើយ ឥឡូវនេះ អុលឡោះតាអាឡាដែលបានបង្កើត និងសូនអ្នក ទ្រង់មានបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។
យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់ យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត ទទួលសិរីរុងរឿងរបស់យើងដែរ។
នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលទ្រង់លែងគ្រប់គ្រង ទ្រង់លែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ទ្រង់។
ហេតុអ្វីបានជាទ្រង់ធ្វើហាក់ដូចជា មនុស្សគ្មានកម្លាំងកំហែង ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ អ្នកដទៃទៀតដូច្នេះ? ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់នៅ កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ សូមមើលក្រុងបាក់បែក ដែលជាកម្មសិទ្ធិរបស់ទ្រង់នេះផង! យើងខ្ញុំអង្វរទ្រង់ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើចិត្តអាណិតអាសូរដ៏ធំធេងរបស់ទ្រង់។
អុលឡោះជាអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! អុលឡោះជាអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! អុលឡោះជាអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ដោយយល់ដល់នាមរបស់ទ្រង់ សូមមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ទ្រង់”។
ដើម្បីឲ្យជនជាតិអ៊ីស្រអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលនឹងសម្រេចការទាំងនោះ។
អុលឡោះជាបិតាសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
កាលបានជួបហើយ គាត់ក៏នាំសូលមកក្រុងអន់ទីយ៉ូក។ អ្នកទាំងពីរបានរស់នៅជាមួយក្រុមជំអះ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស ជាលើកទីមួយថា «អូមាត់អ៊ីសា»។
ទ្រង់ក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ទ្រង់ចំពោះអស់អ្នកដែលទ្រង់មេត្ដាករុណាដែរ ជាអ្នកដែលទ្រង់បានតំរូវទុកជាមុនឲ្យទទួលសិរីរុងរឿង
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយអាល់ម៉ាហ្សៀស អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ គឺយើងដែលបានសង្ឃឹមលើអាល់ម៉ាហ្សៀសមុនគេបង្អស់។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយឈ្មោះដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូនទេឬ!
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែនាមរបស់អាល់ម៉ាហ្សៀស នោះបងប្អូនមានសុភមង្គលហើយ ដ្បិតរសអុលឡោះប្រកបដោយសិរីរុងរឿង គឺរសរបស់ទ្រង់ស្ថិតនៅលើបងប្អូន។
អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់យើង ហើយគេនឹងមិនចាកចេញពីម៉ាស្ជិទនេះទៀតឡើយ។ យើងនឹងចារឹកនាមនៃអុលឡោះជាម្ចាស់របស់យើង និងឈ្មោះក្រុងនៃអុលឡោះជាម្ចាស់របស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីសូរ៉កា ចុះមកពីអុលឡោះជាម្ចាស់របស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។
ដោយយល់ដល់នាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់ អុលឡោះតាអាឡាមិនបោះបង់ចោលប្រជារាស្ត្ររបស់ទ្រង់ទេ ដ្បិតអុលឡោះតាអាឡាពេញចិត្តឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់អុលឡោះ។