យ៉ូហាន 15:8 - អាល់គីតាប8 អុលឡោះជាបិតាសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។ សូមមើលជំពូកKhmer Christian Bible8 ដ្បិតព្រះវរបិតារបស់ខ្ញុំបានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបិតារបស់ខ្ញុំសម្តែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ សូមមើលជំពូក |
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតអុលឡោះក៏សប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!