Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:12 - អាល់គីតាប

12 អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ម៉ាស្ជិទ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ម៉ាស្ជិទ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​នាម​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូសា‌ឡឹម​ថ្មី​ដែល​ចុះ​ពី​សូរ៉កា ចុះ​មក​ពី​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង លើ​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។​ យើង​នឹង​សរសេរ​ព្រះនាម​នៃ​ព្រះ​របស់​យើង​ និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះ​របស់​យើង​ ហើយ​យើង​ក៏នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះ‌វិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះ‌វិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះ‌នាម​នៃ​ព្រះ​របស់​អញ នឹង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​នឹង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ

សូមមើលជំពូក ចម្លង




វិវរណៈ 3:12
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ម៉ាស្ជិទ។ សសរ​នៅ​ខាង​ស្តាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង មាន​ឈ្មោះ​ថា បូអូស។


មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព កន្លែង​របស់​ទ្រង់ ដែល​ជា​ដំណាក់ ដ៏​សក្ការៈ​នៃ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ ។


យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា‌ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​នឹង​ការពារ ក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក


ឱ​ក្រុង​របស់​អុលឡោះ​អើយ គេ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក


ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុង‌រឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ។


ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។


ថ្ងៃ​នេះ យើង​ពង្រឹង​អ្នក​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង គឺ​ប្រៀប​ដូច​ជា​ក្រុង​ដែល​មាន​កំពែង​ដ៏​មាំ ឬ​ដូច​សសរ​ដែក និង​ជញ្ជាំង​លង្ហិន ដើម្បី​ឲ្យ​អ្នក​តទល់​នឹង​ប្រជា‌ជន​ក្នុង​ស្រុក​ទាំង​មូល តទល់​នឹង​ស្ដេច នាម៉ឺន​សព្វ​មុខ​មន្ត្រី ក្រុម​អ៊ីមុាំ និង​អ្នក​ស្រុក​នេះ។


បន្ទប់​ល្វែង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។


ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «អុលឡោះ‌តាអាឡា​នៅ​ទី​នេះ»។


គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​អ៊ីសា អ៊ីសា​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេអធិរាជ!»។


កាល​លោក​យ៉ាកកូប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង​ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំអះ​បាន​ទទួល​ស្គាល់​ថា អុលឡោះ​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​អ្នក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។


ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​សូរ៉កា ទាំង​នៅ​ផែនដី


ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​ដែល​មាន​ម៉ាឡា‌អ៊ីកាត់​រាប់​លាន​រាប់​កោដិ


ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។


កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​នៅ​ជា​មួយ​គាត់ អ្នក​ទាំង​នេះ​មាន​ឈ្មោះ​កូន​ចៀម និង​នាម​អុលឡោះ‌ជាបិតា​របស់​គាត់​ចារ​នៅ​លើ​ថ្ងាស។


ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​បាន​ឡើយ”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ​លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យានរបស់​អុលឡោះ”»។


បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​ជា​ក្រុង​យេរូសា‌ឡឹម​ថ្មី ចុះ​ពី​សូរ៉កា គឺ​ចុះ​មក​ពី​អុលឡោះ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។


គេ​នឹង​ឃើញ​មុខ​ទ្រង់ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​នាម​ទ្រង់​ដែរ។


ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជំនះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​អុលឡោះ‌ជាបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម