ស្តេចអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយនិយាយទៅកាន់ស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែលថា៖ «ចូរស្តាប់យើង!
អេសាយ 40:9 - អាល់គីតាប ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! ព្រះគម្ពីរខ្មែរសាកល ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ ចូរអ្នកឡើងទៅលើភ្នំខ្ពស់ចុះ! យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ ចូរបន្លឺសំឡេងរបស់អ្នកឡើងជាខ្លាំងចុះ! ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ទីក្រុងទាំងឡាយនៃយូដាថា៖ “មើល៍! ព្រះរបស់អ្នករាល់គ្នា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ ព្រះនៃអ្នករាល់គ្នា |
ស្តេចអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយនិយាយទៅកាន់ស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែលថា៖ «ចូរស្តាប់យើង!
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតអុលឡោះប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
យើងទេតើ ដែលបាននាំដំណឹងមកដល់ ក្រុងស៊ីយ៉ូនមុនគេ ដោយចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។
យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
ហេតុនេះនៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូរអាអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។
រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
«យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។
យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
អ្នករាល់គ្នាត្រូវប្រកាស ក្នុងនាមខ្ញុំ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។
ពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយនាក់ទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។
ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង
ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
ចូរអង្វរទ្រង់សម្រាប់ខ្ញុំផង សូមទ្រង់ប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្ដអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។
យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ!