Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 35:2 - អាល់គីតាប

2 ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​អំណរ និង​បទ​ចម្រៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លម្អ​នៃ​ព្រៃ​ល្បាណូន ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល និង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ នឹង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង




អេសាយ 35:2
57 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះអុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​មក​គ្រប់‌គ្រង​ផែនដី។


លោក​ស៊ីត‌រ៉ាយ​ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អ័ឌ‌ឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។


អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារុន រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​គេ។


អុលឡោះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។


នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។


សូម​លើក​តម្កើង​នាម​ដ៏​រុង‌រឿង របស់​ទ្រង់​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់! អាម៉ីន! អាម៉ីន!


ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​នាម​ទ្រង់។


ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់ នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​ទ្រង់។


ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។


រូប​អូន​ប្រៀប​បាន​នឹង​បុបា្ផ នៅ​វាល​សារ៉ូន និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។


ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ស្តេច​គាប់​ចិត្ត​នឹង ផ្នួង​សក់​របស់​អូន​ណាស់។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។


នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​យ៉ាកកូប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។


ប៉ុន្តែ ថ្ងៃ​មួយ អុលឡោះ‌តាអាឡា​នឹង​ចាក់​បង្ហូរ រស​របស់​ទ្រង់​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន​នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។


ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។


ពួក​ឈ្លើយ​សឹក​ដែលអុលឡោះ‌តាអាឡា​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។


ពេល​នោះ អុលឡោះ‌តាអាឡា​នឹង​សំដែង​សិរី‌រុង‌រឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច្នេះ»។


ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ម្ចាស់​របស់​អ្នក​រាល់​គ្នា!


យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់!»។


គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នក គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទី‌សក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ​បាន​ប្រកប​ដោយ​សិរី‌រុង‌រឿង។


នៅ​ពេល​ថ្ងៃ អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ទេ ហើយ​នៅ​ពេល​យប់ អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌ច័ន្ទ​ដែរ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ ម្ចាស់​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ដល់​អ្នក។


ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។


គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សំដែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ម្ចាស់​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។


សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ។


អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ ពេល​ឃើញ​ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ព្រោះ​តែអុលឡោះ‌តាអាឡា។


ណាពី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​គាត់​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​អ៊ីសា ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​អ៊ីសា។


ឱ​អុលឡោះ​ជា​បិតា​អើយ! ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ បាន​នៅ​ជា​មួយ​ខ្ញុំ ឯ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​សិរី‌រុង‌រឿង​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ខ្ញុំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។


អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ដ​គំនិត​ទៅ​រក​អ៊ីសា‌ជាអម្ចាស់។


ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»។


មាន​ចែង​ទៀត​ថាៈ «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ទៅ!» ។


យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​អ៊ីសា គឺ​មាន​សិរី‌រុង‌រឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​រស​នៃ​អ៊ីសា‌ជាអម្ចាស់។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើ‌មែល ដោយ​កាត់​តាម​ស៊ីហោរ-លីប‌ណាថ។


ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់​អុលឡោះ​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម