ណាពីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡាដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសឹង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសឹង្ហហើយ សឹង្ហក៏សម្លាប់គាត់។
អេសាយ 38:13 - អាល់គីតាប ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ ទ្រង់ធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ អុលឡោះអើយចាប់ពីថ្ងៃដល់យប់ ទ្រង់នឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានធ្វើឲ្យខ្លួនខ្ញុំស្ងប់រហូតដល់ព្រឹក។ ព្រះអង្គបំបាក់គ្រប់ទាំងឆ្អឹងខ្ញុំដូចជាសិង្ហ; ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដរាបដល់ពេលព្រឹក យើងបានគិតថា ព្រះអង្គនឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គផ្តាច់ជីវិតយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ ព្រះអម្ចាស់អើយ ចាប់ពីថ្ងៃដល់យប់ ព្រះអង្គនឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដរាបដល់ពេលព្រឹក យើងបានគិតថា ទ្រង់នឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់ផ្តាច់ជីវិតយើង |
ណាពីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡាដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសឹង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសឹង្ហហើយ សឹង្ហក៏សម្លាប់គាត់។
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
ទ្រង់បានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
បន្ទាប់មក ស្តេចបញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់ដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។