Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 5:14 - អាល់គីតាប

14 យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។ យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​អញ​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​សិង្ហ​ស្ទាវ​ដល់​ពួក​វង្ស​យូដា អញ គឺ​អញ​នេះ​ហើយ នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ អញ​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

សូមមើលជំពូក ចម្លង




ហូសេ 5:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​ហ៊ាន​ងើប​មុខ ទ្រង់​នឹង​ដេញ​តាម​ខ្ញុំ​ដូច​សត្វ​សិង្ហ ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ ប្រហារ​ខ្ញុំ​ថែម​ទៀត។


ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អំណាច​របស់​ទ្រង់​បាន​ដែរ។


អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះ‌គិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។


ក្រែង​លោ​គេ​ហែក​ខ្ញុំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។


សំរែក​របស់​គេ​ប្រៀប​បាន​នឹង​សំរែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។


ទ្រង់​បោះ​បង់​ចោល​ស្រុក​របស់​ទ្រង់ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​អុលឡោះ‌តាអាឡា​បាន​កំទេច​ស្រុក​នេះ ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​កំហឹង ដ៏​ខ្លាំង​របស់​ទ្រង់ ឥត​ត្រា​ប្រណី​ឡើយ។


ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។


ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយ ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។ ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់ ពួក​គេ​វាយ‌ឫក​ខ្ពស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។


យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ ជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។ យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។


អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រកអុលឡោះ‌តាអាឡា​វិញ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស ទ្រង់​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ទ្រង់​បាន​ប្រហារ​ពួក​យើង ទ្រង់​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។


អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំង អ្នក​ចំបាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កំទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម