ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 7:17 - អាល់គីតាប

ទ្រង់​មាន​បន្ទូល​ថា: ប្រពន្ធ​របស់​អ្នក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​អ្នក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ប្រពន្ធ​របស់​លោក​នឹង​ទៅ​ជា​ស្រី​ពេស្យា​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​គេ​យក​ខ្សែ​មក​វាស់​ចែក​គ្នា ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​មួយ​ដែល​ស្មោក‌គ្រោក ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​និរទេស ចេញ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន​មិន​ខាន"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។

សូមមើលជំពូក



អេម៉ុស 7:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ស្រុក​អាស្ស៊ីរី​ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


ទ្រង់​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ទ្រង់​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។


ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេ ផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។


ទ្រង់​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះ​ដ៏​រុង‌រឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ចៅហ្វាយ​អ្នក!


រីឯ​ប្រជា‌ជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ណាពី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាក‌សព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។


រីឯ​អ្នក​វិញ ផាស‌ហ៊ើរ​អើយ អ្នក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ី‌ឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្ត‌ភក្ដិ​ទាំង​អស់​ដែល​អ្នក​បាន​ថ្លែង​បន្ទូល​ក្លែង‌ក្លាយ​ប្រាប់​ពួក​គេ”»។


បន្ទាប់​ពី​ណាពី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ណាពី​យេរេមា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា​ដូច​ត​ទៅ៖


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​អ៊ីមុាំ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ:


សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​យើង​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​ហាឡាល់​យ៉ាង​នោះ​ដែរ»។


ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់អុលឡោះ‌តាអាឡា អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ នៅ​ស្រុក​អាស្ស៊ីរី។


ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។


ដ្បិត​គាត់​ពោល​ថា “ស្តេច​យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: ខ្ញុំ​ឃើញ​កំប្រោង​មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។


ខ្ញុំ​ឃើញ​អុលឡោះ​ជា​អម្ចាស់​របស់​ខ្ញុំ​ឈរ​លើ អាសនៈ ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ! ចូរ​កិន​កំទេច​មេ​ដឹក​នាំ​របស់ ពួក​គេ​ទាំង​អស់​គ្នា! យើង​នឹង​ប្រហារ​បរិវារ​របស់​ពួក​គេ ឲ្យ​វិនាស​ដោយ​មុខ​ដាវ គ្មាន​នរណា​ម្នាក់​អាច​រត់​គេច​ខ្លួន គ្មាន​នរណា​ម្នាក់​រួច​ជីវិត​បាន​ឡើយ។


យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ យើង​តាម​មើល​នគរ ដែល​មាន​ទោស យើង​នឹង​កំទេច​នគរ​នេះ ឲ្យ​វិនាស​បាត់​ពី​ផែនដី។ ប៉ុន្តែ យើង​នឹង​មិន​កំទេច​កូន​ចៅ​យ៉ាកកូប ឲ្យ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។