មីកា 1:16 - អាល់គីតាប16 អ្នកក្រុងយេរូសាឡឹមអើយ ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ ដ៏ជាទីស្រឡាញ់របស់អ្នក ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញ ពីឯងទៅជាឈ្លើយអស់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 អ្នកក្រុងយេរូសាឡឹមអើយ ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ ដ៏ជាទីស្រឡាញ់របស់អ្នក ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញពីឯងទៅជាឈ្លើយអស់ហើយ។ សូមមើលជំពូក |
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។