Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 28:12 - អាល់គីតាប

12 បន្ទាប់​ពី​ណាពី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ណាពី​យេរេមា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ក្រោយ​ពេល​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​ហោរាយេរេមា​ចេញ​ហើយ ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បន្ទាប់​ពី​ព្យាការី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ព្យាការី​យេរេមា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​មក ក្នុង​ពេល​ក្រោយ​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​យេរេមា​ចេញ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា

សូមមើលជំពូក ចម្លង




យេរេមា 28:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ណាពី​អេសាយ មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ដូច​ត​ទៅ៖


ប៉ុន្តែ នៅ​យប់​នោះ​អុលឡោះ​មាន​បន្ទូល​មក​កាន់​ណាថាន​ដូច​ត​ទៅ៖


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់ នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។


អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​មក​កាន់​យេរេមា​ដូច​ត​ទៅ៖


គឺ​ឆ្នាំ​ទី​មួយ​ដែល​ស្តេច​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានី‌យ៉ែល បាន​អាន​គីតាប ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែលអុលឡោះ‌តាអាឡាមាន​បន្ទូល​ទុក​តាម​រយៈ​ណាពី​យេរេមា ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម