អេម៉ុស 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។ សូមមើលជំពូកអាល់គីតាប17 ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។ សូមមើលជំពូក |
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេថ្លែងទំនាយជាសេចក្ដីកុហកដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះអង្គ គឺព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសម្លាប់អ្នកទាំងពីរនោះនៅមុខអ្នករាល់គ្នា។