ស្តេចអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអេលីយ៉េស បានប្រព្រឹត្ត និងអំពីការដែលគាត់បានសម្លាប់អ្នកបម្រើទាំងអស់របស់ព្រះបាលដោយមុខដាវ ជម្រាបម្ចាស់ក្សត្រីយេសិបិល។
ហេព្រើរ 11:34 - អាល់គីតាប បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ ព្រះគម្ពីរខ្មែរសាកល ពន្លត់អំណាចភ្លើង រួចផុតពីមុខដាវ ទទួលកម្លាំងឲ្យចេញពីភាពខ្សោយ បានខ្លាំងពូកែក្នុងសង្គ្រាម ហើយបំបាក់ទ័ពបរទេស។ Khmer Christian Bible បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង |
ស្តេចអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអេលីយ៉េស បានប្រព្រឹត្ត និងអំពីការដែលគាត់បានសម្លាប់អ្នកបម្រើទាំងអស់របស់ព្រះបាលដោយមុខដាវ ជម្រាបម្ចាស់ក្សត្រីយេសិបិល។
អេលីយ៉េសភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ គាត់ទៅដល់បៀរ-សេបា ក្នុងស្រុកយូដា គាត់ទុកអ្នកបម្រើឲ្យនៅទីនោះ។
ថ្ងៃមួយក្រុមណាពីជម្រាបអេលីយ៉ាសាក់ថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។
ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។
នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
នៅពេលកើតទុរ្ភិក្ស ទ្រង់រំដោះអ្នកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ទ្រង់រំដោះអ្នកពីមុខដាវ។
យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតអុលឡោះតាអាឡា ទ្រង់ស្តាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។
ទ្រង់បណ្ដោយឲ្យសត្រូវ បំបោលសេះពីលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក ប៉ុន្តែ ទ្រង់បាននាំយើងខ្ញុំឲ្យចេញរួច ហើយប្រទានឲ្យយើងខ្ញុំ បានសម្បូណ៌ហូរហៀរ។
ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតម៉ូសាគិតថា អុលឡោះជាម្ចាស់របស់ឪពុកខ្ញុំបានជួយខ្ញុំ ទ្រង់បានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្តេចហ្វៀរ៉អ៊ូន។
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
លោកអហ៊ីកាំ ជាកូនរបស់លោកសាផាន តែងតែការពារយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់យេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតគាត់ឡើយ។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
គាត់វាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ រួចហើយ គាត់ក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។
គាត់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះទតភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ ទតគេចផុតដល់ទៅពីរលើក។
រំពេចនោះ ស្តេចសូលចង់ប្រហារទត ដោយគប់លំពែងភ្ជាប់គាត់ទៅនឹងជញ្ជាំង តែទតគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ ទតរត់គេចខ្លួននៅយប់នោះ។
ទតរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្តេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះឪពុករបស់បង បានជាស្តេចរកសម្លាប់ខ្ញុំដូច្នេះ?»។