ហេតុនេះហើយបានជាយើងប្រើពួកណាពី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។
ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ
ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក
អុលឡោះធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ទ្រង់ធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោស ដោយយុត្តិធម៌!»។
កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។
អេលីយ៉េស ជាអ្នកភូមិធេសប៊ីក្នុងស្រុកកាឡាដ ជម្រាបស្តេចអហាប់ថា៖ «ខ្ញុំសូមជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលខ្ញុំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែខ្ញុំទូរអាសូម»។
កាលស្តេចឃើញអេលីយ៉េសហើយ គាត់ក៏និយាយថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រអែលរងគ្រោះ!»។
ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។
ជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រអែលគេពុំអាចសុំពីអុលឡោះបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
ស្តេចបានទទួលលិខិតមួយច្បាប់ពីណាពីអេលីយ៉េស ដែលមានសេចក្តីដូចតទៅ “អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទត ជាអយ្យកោរបស់ស្តេចមានបន្ទូលថា ស្តេចពុំបានដើរតាមមាគ៌ារបស់ស្តេចយ៉ូសាផាត ជាឪពុករបស់អ្នកទេ ហើយស្តេចក៏មិនដើរតាមមាគ៌ារបស់ស្តេចអេសា ជាស្តេចស្រុកយូដាដែរ។
គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារកំហឹងរបស់អុលឡោះ។
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! អុលឡោះមិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
រូបកាយខ្ញុំភ័យញាប់ញ័រ ដោយកោតខ្លាចទ្រង់ ខ្ញុំភ័យខ្លាចវិន័យរបស់ទ្រង់។
ទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។
គាត់នឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ គាត់ប្រើបន្ទូលរបស់អុលឡោះជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលគាត់ចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
អុលឡោះតាអាឡាមានបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅយ៉ាកកូប ឲ្យស្គាល់អំពើបាបរបស់គេផង!
មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករំលើង និងរំលំ ដើម្បីឲ្យអ្នកកំទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមអ៊ីមុាំ និងអ្នកស្រុកនេះ។
ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកអ៊ីមុាំ ពួកណាពី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
ពាក្យរបស់យើងប្រៀបបីដូចជាភ្លើង និងដូចញញួរដំបំបែកថ្ម - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃ ពិភពទាំងមូល មានបន្ទូលថា៖ «យេរេមាអើយ ដោយពួកគេពោលដូច្នេះ យើងនឹងយកពាក្យដែលយើងដាក់ ក្នុងមាត់អ្នកធ្វើជាភ្លើង ហើយយកប្រជាជននេះធ្វើជាអុស ដែលភ្លើងឆេះបំផ្លាញ។
ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងបន្ទូលនៃអុលឡោះ ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។
យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ!
និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលទ្រង់មកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងចំណោមពួកគេ ទ្រង់សុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ទ្រង់បង្ហាញយុត្តិធម៌ ឲ្យពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
ម៉ូសាងឿងឆ្ងល់ ចំពោះហេតុដ៏អស្ចារ្យដែលគាត់ឃើញនោះណាស់។ ពេលគាត់ចូលទៅជិត ដើម្បីពិនិត្យមើល គាត់បានឮសំឡេងរបស់អុលឡោះជាអម្ចាស់ថាៈ
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកបន្ទូលរបស់អុលឡោះមកធ្វើជាដាវ។
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។
គាត់កាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់គាត់ ហើយមុខគាត់ប្រៀបបីដូចជាថ្ងៃពេញកំដៅ។
ដូច្នេះ ចូរកែប្រែចិត្ដគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។
គេក៏ស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។
គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។
សាំយូអែលជម្រាបស្តេចសូលថា៖ «លោកបានប្រព្រឹត្តដោយឥតពិចារណា! គឺលោកមិនធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បានបង្គាប់មកទេ។ បើលោកធ្វើតាមនោះ ម៉្លេះសមអុលឡោះតាអាឡាពង្រឹងរាជ្យរបស់លោក ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រអែលមិនខាន។
សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។
សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។
សាំយូអែលនិយាយថា៖ «ដាវរបស់ឯង បានធ្វើឲ្យម្តាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្តាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក សាំយូអែលប្រហារជីវិតស្តេចអកាក់នៅចំពោះអុលឡោះតាអាឡា នៅគីលកាល់។