អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។
សុភាសិត 29:25 - អាល់គីតាប ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។ ព្រះគម្ពីរខ្មែរសាកល ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។ |
អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។
អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។
ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។
អេលីយ៉េសភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ គាត់ទៅដល់បៀរ-សេបា ក្នុងស្រុកយូដា គាត់ទុកអ្នកបម្រើឲ្យនៅទីនោះ។
នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
សូមធ្វើជាបង្អែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកហ៊ូកុំរបស់ទ្រង់ជានិច្ច។
អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ចំពោះខ្ញុំ ខ្ញុំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់ ឱអុលឡោះអើយ! សូមសង្គ្រោះខ្ញុំ សូមលើកខ្ញុំឡើងវិញផង។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់អុលឡោះដ៏មានអំណាចលើអ្វីៗទាំងអស់។
អុលឡោះតាអាឡាមានបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា!
អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចំរុងចំរើន រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡារមែងមានសុភមង្គល។
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
អ្នកមានចិត្តលោភលន់រមែងបង្កជំលោះ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡា តែងតែបានចំរើនឡើង។
បន្ទូលទាំងប៉ុន្មានរបស់អុលឡោះគួរឲ្យជឿទុកចិត្ត ទ្រង់ជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងទ្រង់។
ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចអុលឡោះនៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ?
ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៀតថា៖ «សូមសរសើរតម្កើងអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ម៉ាឡាអ៊ីកាត់ឲ្យមករំដោះអ្នកបម្រើរបស់ទ្រង់។ អ្នកទាំងបីបានទុកចិត្តលើអុលឡោះ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តលះបង់ជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីអុលឡោះជាម្ចាស់របស់ខ្លួន!
ពេលនោះ ស្តេចមានចិត្តរីករាយក្រៃលែង ស្តេចបញ្ជាឲ្យគេយកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកគាត់ចេញមកឃើញថា គាត់គ្មានរបួសអ្វីសោះ ដ្បិតគាត់មានជំនឿលើអុលឡោះជាម្ចាស់របស់គាត់។
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។
ពេលនោះសិស្ស នាំគ្នា ចូលមកជិតអ៊ីសាហើយជម្រាបថា៖ «សូមតួនជ្រាប ពួកខាងគណៈផារីស៊ីទាស់ចិត្ដណាស់ មកពីឮតួនមានប្រសាសន៍ដូច្នេះ»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្ដសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។
ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាអ៊ីសាជាអាល់ម៉ាហ្សៀស ចេញពីសាលាប្រជុំរបស់គេ។
ក្នុងការកាត់ក្តីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្តាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើអុលឡោះ។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្តីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
លោកសាំសុនតបទៅនាងថា៖ «ប្រសិនបើគេយកពួរថ្មី ដែលមិនទាន់ប្រើមកចងបងនោះ បងនឹងទៅជាមនុស្សខ្សោយដូចមនុស្សឯទៀតៗដែរ»។
ស្តេចសូលមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់អុលឡោះតាអាឡា ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។
គាត់ធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់គាត់ គាត់សំដែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។
ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។
ទតពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះគាត់ខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកទត បានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលដែលគាត់ស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន ទតតែងតែប្រើវិធីនេះជារៀងរហូត។