Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:29 - អាល់គីតាប

29 ចំពោះ​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​អុលឡោះ​អើយ! សូម​សង្គ្រោះ​ខ្ញុំ សូម​លើក​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​រងទុក្ខ ហើយ​ឈឺចាប់​។ ឱ​ព្រះ​អើយ សូមឲ្យ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​លើក​ទូលបង្គំ​ឲ្យរួចផុត​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ៙ ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​វេទនា ហើយ​ឈឺ​ចាប់ ឱ​ព្រះ​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ លើក​ទូល‌បង្គំ​ដាក់​លើ​ទី​ខ្ពស់​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​សង្គ្រោះ​ទូលបង្គំ សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ៙ ចំណែក​ទូលបង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ‌ចាប់ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​លើ​កទូលបង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:29
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត ខ្ញុំ​របួស​ដួង​ចិត្ត។


ដ្បិត​ទ្រង់​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។


ហើយ​ទ្រង់​បាន​ប្រោស​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។


សូម​អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ស្តេច នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​នាម​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ការ‌ពារ​ស្តេច!។


ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​អុលឡោះ‌តាអាឡា​បាន​គិត‌គូរ​ដល់​ខ្ញុំ។ ទ្រង់​តែងតែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​កុំ​បង្អង់​ឡើយ!


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ផង សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។


ឱ​អុលឡោះ​អើយ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ខ្ញុំ​ផង! ទ្រង់​តែង​តែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​កុំ​បង្អង់​ឡើយ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ទ្រង់ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


ដ្បិត​បង​ប្អូន​ស្គាល់​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ស្រាប់​ហើយ គឺ​គាត់​មាន​សម្បត្តិ​ដ៏​ច្រើន គាត់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រី‌ក្រ​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម