អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។
សុភាសិត 24:2 - អាល់គីតាប ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតចិត្តពួកគេប៉ុនប៉ងអំពើហិង្សា ហើយបបូរមាត់ពួកគេពោលអំពីការបង្កអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតចិត្តគេគិតគូរតែកាលសង្កត់សង្កិន ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។ |
អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។
មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
សូមកុំឲ្យខ្ញុំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
ហេតុនេះហើយបានជាអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលមានបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។
ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។
ទតជ្រាបអំពីគម្រោងការអាក្រក់ដែលស្តេចសូលគ្រោងទុក ដើម្បីប្រឆាំងនឹងគាត់ គាត់ក៏សុំឲ្យអ៊ីមុាំអបៀថើរយកអាវអេផូដមក ដើម្បីទូរអាសួរអុលឡោះ។