១ សាំយូអែល 23:9 - អាល់គីតាប9 ទតជ្រាបអំពីគម្រោងការអាក្រក់ដែលស្តេចសូលគ្រោងទុក ដើម្បីប្រឆាំងនឹងគាត់ គាត់ក៏សុំឲ្យអ៊ីមុាំអបៀថើរយកអាវអេផូដមក ដើម្បីទូរអាសួរអុលឡោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដាវីឌជ្រាបថា ស្ដេចសូលគិតការអាក្រក់ទាស់នឹងលោក លោកក៏មានប្រសាសន៍ទៅកាន់សង្ឃអ័បៀថើរថា៖ «សូមយកអេផូឌមក»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជំរាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក សូមមើលជំពូក |
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡាជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។