Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:3 - អាល់គីតាប

3 ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដោយ​ប្រាជ្ញា ផ្ទះ​ត្រូវបាន​សាងសង់ ដោយ​ការយល់ដឹង វា​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ‌សារ​ប្រាជ្ញា ហើយ​គឺ​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ‌មួន

សូមមើលជំពូក ចម្លង




សុភា‌សិត 24:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​នាម​របស់​ទ្រង់​បាន​ឧត្តុង្គ‌ឧត្តម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់ រហូត​ត​ទៅ​ផង។


ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។


ប្រាជ្ញា​ញាណ​បាន​រៀបចំ​សសរ​ប្រាំ‌ពីរ សម្រាប់​សង់​ផ្ទះ។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​សូន​ផែនដី ដោយ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក ដោយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​តម្រិះ​របស់​ទ្រង់។


ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​អុលឡោះ បង​ប្អូន​ជា​ស្រែ​របស់​អុលឡោះ ហើយ​ក៏​ជា​ដំណាក់​ដែល​ទ្រង់​បាន​សង់​ដែរ។


ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​អ៊ីសា ចូរ​រក្សា​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បង​ប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​គុណ​អុលឡោះ​ឲ្យ​បាន​ច្រីន​លើស‌លប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម