ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 8:12 - អាល់គីតាប

ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​អុលឡោះ​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ថ្វីត្បិតតែ​មនុស្សបាប​ធ្វើ​អាក្រក់​មួយរយ​ដង ហើយ​នៅតែ​មានអាយុវែង​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នឹង​ទៅជា​ល្អ​ដល់​អ្នក​កោតខ្លាច​ព្រះ ពីព្រោះ​ពួកគេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​១០០​ដង ហើយ​ចំរើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ

សូមមើលជំពូក



សាស្តា 8:12
34 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ដែល​មាន​នរណា ដូច​ស្តេច​អហាប់​ទេ គឺ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា។


មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ! ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ


អ្នក​គិត​ថា​ទ្រង់​មិន​ដាក់​ទោស ហើយ​ទ្រង់​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ របស់​អ្នក​ដែរ។


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! អ្នក​ណា​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម​បញ្ជា​របស់​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ទ្រង់។


អ្នក​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ អ្នក​នឹង​មាន​សុភ‌មង្គល ហើយ​ចំរុង‌ចំរើន


រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​ ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។


ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​ចំពោះ​ទ្រង់​ចុះ!


អុលឡោះ​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន‌ជាតិ​អ៊ីស្រ‌អែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។


មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភ‌មង្គល​ទុក​ជា​រង្វាន់។


អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។


អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។


ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​អុលឡោះ​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ទ្រង់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ទ្រង់។


ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។


ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សំដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ។


ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។


ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​អុលឡោះនៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជា‌និច្ច។


រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ដែរ»។


ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


ក៏​ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ដ​រឹង​រូស មិន​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​នៃ​កំហឹង ជា​ថ្ងៃ​ដែល​អុលឡោះ​នឹង​សំដែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្ដិធម៌


រីឯ​អុលឡោះ​វិញ ទ្រង់​ពេញ​ចិត្ត​បង្ហាញ​កំហឹង និង​សំដែង​អំណាច​របស់​ទ្រង់។ ដូច្នេះ អុលឡោះ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ទ្រង់​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​កំហឹងហើយ​ត្រូវ​វិនាស​អន្ដរាយ។


កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភ‌មង្គល​ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា។


ចូរ​ស្តាប់ និង​កាន់​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភ‌មង្គល​រហូត​តទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។


អ្នក​ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​មាន​សុភ‌មង្គល គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​រហូត​តទៅ»។


យ៉ាង​នេះ​ហើយ ដែល​អុលឡោះ‌ជាអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទ្រង់​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក