Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 21:25 - អាល់គីតាប

25 មិន​ដែល​មាន​នរណា ដូច​ស្តេច​អហាប់​ទេ គឺ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 (គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល ជា​មហេសី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 21:25
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​អាក្រក់​លើស​ពី​ស្តេច​មុនៗ​ទៅ​ទៀត។


អេលី‌យ៉េស​តប​ថា៖ «ខ្ញុំ​មិន​បាន​នាំ​ឲ្យ​អ៊ីស្រ‌អែល​រង​គ្រោះ​ឡើយ គឺ​ស្តេច និង​រាជ‌វង្ស​វិញ​ទេ​តើ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​កាច​នេះ ព្រោះ​ស្តេច​បោះ​បង់​ចោល​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា​ទៅ​គោរព​បម្រើ​ព្រះ​បាល។


នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា លោក​អូបា‌ឌា​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​អេលី‌យ៉េស​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​អ្នក ដូច​អ្នក បាន​ប្រហារ​ជីវិត​អ្នក​បម្រើ​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។


ស្តេច​អហាប់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «នែ៎​សត្រូវ​អើយ! តើ​អ្នក​មក​ជួប​យើង​ទៀត ហើយ​ឬ?»។ អេលី‌យ៉េស​ជម្រាប​ថា៖ «ខ្ញុំ​មក​ជួប​ស្តេច ព្រោះ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។ ស្តេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​ម្តាយ ព្រម​ទាំង​ផ្លូវ​របស់​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប។


ស្តេច​អហា‌ស៊ីយ៉ា​បាន​គោរព​ថ្វាយ‌បង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង។


ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្តោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ហេតុ​បណ្តាល​ឲ្យ​ទ្រង់​ខឹង។


កាល​ពី​មុន​ពុំ​ដែល​មាន​ស្តេច​ណា​មួយ​វិល​មក​រកអុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដូច​ស្តេច​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។


កាល​ស្តេច​យ៉ូរ៉ាម​ឃើញ​លោក​យេហ៊ូវ​គាត់​មាន​ប្រសាសន៍​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ​ដរាប​ស្តេច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប​ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ម្តាយ!»។


បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ គាត់​និយាយ​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្តាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​បុត្រ​ស្តេច​ដែរ»។


ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្តេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្តេច​ណា​មួយ​ដូច​ស្តេច​ស៊ូឡៃ‌ម៉ាន​ទេ។ អុលឡោះ​ជា​ម្ចាស់​ស្រឡាញ់​ស្តេច​ស៊ូឡៃ‌ម៉ាន ទ្រង់​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។


ម៉្យាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយ‌បង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក ឲ្យ​ក្បត់​ចិត្ត​យើង​ដែរ។


ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែលអុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​តែងតែ​ជាប់​អន្ទាក់​នោះ។


ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​អាក្រក់​ដែល​ជា​អន្ទាក់​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ចិត្ត​អុលឡោះ​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​បាន​លក់​អ្នក ឲ្យ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​ឲ្យ​គេ​បង់​ប្រាក់ ទ្រង់​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ដ​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង​ប្អូន​ទៀត​ផង។


គេ​បាន​បំបះ​បំបោរ​ប្រជា‌ជន បំបះ​បំបោរ​ពួក​អះលី‌ជំអះ និង​ពួក​តួន រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស។


ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង​ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង​ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​អុលឡោះ​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង​ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។


យើង​ដឹង​ស្រាប់​ហើយ​ថា ហ៊ូកុំ​មក​ពី​រស‌អុលឡោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍​លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប


ក៏​ប៉ុន្ដែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីល‌ធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម