អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
លោកុប្បត្តិ 28:13 - អាល់គីតាប ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅក្បែរលោក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ័ប្រាហាំជីតាអ្នក ហើយជាព្រះរបស់អ៊ីសាក។ ដីដែលអ្នកដេកពីលើនេះ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯងហើយនឹងពូជឯងតទៅ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអ៊ីព្រហ៊ីម ជាឪពុករបស់អ្នក។
សូមអុលឡោះប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់អ៊ីព្រហ៊ីម កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលអុលឡោះបានប្រគល់ដល់អ៊ីព្រហ៊ីម!»។
យើងជាម្ចាស់នៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មមួយ ថែមទាំងបានទូរអាទៀតផង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។
គាត់និយាយទៅប្រពន្ធទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់អូនមិនសូវរាប់រកបង ដូចមុនទៀតហើយ។ ក៏ប៉ុន្តែ អុលឡោះជាម្ចាស់នៃឪពុករបស់បងបាននៅជាមួយបង។
សូមអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម និងអុលឡោះជាម្ចាស់របស់ណាឃរ គឺអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកគាត់ ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ យ៉ាកកូបក៏បានស្បថដោយយកអុលឡោះដែលអ៊ីសាហាក់ ជាឪពុករបស់គាត់គោរពកោតខ្លាច ធ្វើជាប្រធាន។
ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
បន្ទាប់មក យ៉ាកកូបទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីព្រហ៊ីមដែលជាជីតារបស់ខ្ញុំ ជាម្ចាស់នៃអ៊ីសាហាក់ ដែលជាឪពុករបស់ខ្ញុំអើយ ទ្រង់មានបន្ទូលមកខ្ញុំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”
អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
រីឯស្រុកដែលយើងបានប្រគល់ឲ្យ អ៊ីព្រហ៊ីម និងអ៊ីសាហាក់នោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។
ពេលគាត់កំពុងតែសំរាលកូន យ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។
អុលឡោះមានបន្ទូលថា៖ «យើងជាអុលឡោះជាម្ចាស់នៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
យ៉ាកកូប និយាយទៅយូសុះថា៖ «អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតដែលមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណានបានប្រទានពរពុក។
គឺសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយ អ៊ីព្រហ៊ីម ព្រមទាំងបន្ទូលដែលទ្រង់បានសន្យា ជាមួយអ៊ីសាហាក់។
អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រអែលនឹងជឿថា អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់គេ គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបបានបង្ហាញឲ្យអ្នកឃើញមែន»។
យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រអែល ដែលយើងបានកំចាត់កំចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសំដែងឲ្យប្រជាជាតិនានាឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់ឲ្យយ៉ាកកូប ជាអ្នកបម្រើរបស់យើង។
ទ្រង់បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺអុលឡោះជាម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ទ្រង់កាន់ខ្សែកូនតឹងមួយ។
“យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? អុលឡោះមិនមែនជាម្ចាស់របស់មនុស្សស្លាប់ទេ គឺជាម្ចាស់របស់មនុស្សដែលមានជីវិត»។
នៅស្រុកនេះ អុលឡោះពុំបានប្រទានដីធ្លីឲ្យគាត់ឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ទ្រង់មិនប្រទានឲ្យដែរ។ ប៉ុន្ដែ អុលឡោះបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យគាត់ និងឲ្យពូជពង្សរបស់គាត់ទៅជំនាន់ក្រោយៗផង។ ពេលនោះ អ៊ីព្រហ៊ីមគ្មានកូនទេ។
មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាអុលឡោះតាអាឡាបានសន្យាប្រគល់ឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបថា “យើងនឹងប្រគល់ស្រុកនេះ ឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។