Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:3 - អាល់គីតាប

3 ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ចូរ​រស់នៅបណ្ដោះអាសន្ន​ក្នុង​ទឹកដី​នេះ ហើយ​យើង​នឹង​នៅ​ជាមួយ​អ្នក ព្រមទាំង​ឲ្យពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​អ្នក និង​ពូជពង្ស​របស់អ្នក​; យើង​នឹង​បញ្ជាក់​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រាហាំ​ឪពុក​របស់អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ យើង​នឹង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក ហើយ​យើង​នឹង​សម្រេច​តាម​ពាក្យ​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:3
42 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីប្រាំ ដោយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​តទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក»។


អ៊ីព្រហ៊ីម​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ គាត់​បាន​តាំង​ទី​លំនៅ នៅ​ចន្លោះ​ក្រុង​កាដែស និង​ក្រុង​ស៊ើរ បន្ទាប់​មក គាត់​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។


ក្រោយ​អ៊ីព្រហ៊ីម​ស្លាប់​ផុត​ទៅ អុលឡោះ​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសា‌ហាក់ កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​អណ្តូង​ទឹក​ឡាហាយ-រយ។


អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។


គាត់​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលី‌ស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​គាត់


នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។


ពេល​នោះ អុលឡោះ‌តាអាឡា​នៅ​ក្បែរ​គាត់​មាន​បន្ទូល​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជីតា​អ្នក ហើយ​ក៏​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​មក​យ៉ាកកូប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។


រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​នោះ យើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ»។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ការ​អ្វី​ដែល​គាត់​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ គាត់​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​គាត់ ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ហើយ​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គាត់ គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធនាគារ​មាន​ចិត្ត​សន្តោស​ដល់​គាត់។


អ៊ីស្រ‌អែល​និយាយ​ទៅ​យូសុះ​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ អុលឡោះ​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ទ្រង់​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូន​តា​កូន​វិញ​ដែរ។


យូសុះ​ប្រាប់​ទៅ​បងៗ​របស់​គាត់​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ អុលឡោះ​នឹង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ​ខាន ហើយ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ទ្រង់​សន្យា ថា​នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប»។


គឺ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់។


ទ្រង់​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច គឺ​ជា​បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ


ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់​


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ទ្រង់ ដូច​បុព្វបុរស​របស់​ខ្ញុំ​ប៉ុណ្ណោះ។


អុលឡោះ​ឮ​សំរែក​ថ្ងូរ​របស់​ពួក​គេ។ ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។


យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។


បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ហើយ​យើង​ឲ្យ​ស្រុក​នោះ ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជាអុលឡោះ‌តាអាឡា!»។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក ពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។


ទ្រង់​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ដល់​កូន​ចៅ​របស់​យ៉ាកកូប ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ដល់​កូន​ចៅ​របស់​អ៊ីព្រហ៊ីម ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។


អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។


មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជាអុលឡោះ‌តាអាឡា​បាន​សន្យា​ប្រគល់​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ចំពោះ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។


សេចក្ដី​ដែល​បង​ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង​ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង​ប្អូន​ប្រព្រឹត្ដ​តាម​ទៅ។ ធ្វើ​ដូច្នេះ អុលឡោះ​ជាប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​នឹង​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។


ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។


អុលឡោះ​ក៏​ពេញ​ចិត្ត​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក​តាម​បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ទ្រង់​សម្រេច​ចិត្ត​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ទ្រង់​មាន​បន្ទូល​ស្បថ​ថែម​លើ​បន្ទូល​សន្យា​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម