លោកុប្បត្តិ 35:12 - អាល់គីតាប12 រីឯស្រុកដែលយើងបានប្រគល់ឲ្យ អ៊ីព្រហ៊ីម និងអ៊ីសាហាក់នោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 រីឯទឹកដីដែលយើងបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក យើងនឹងឲ្យដល់អ្នក ហើយយើងនឹងឲ្យទឹកដីនោះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នកដែរ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ស្រុកដែលយើងបានប្រគល់ឲ្យអ័ប្រាហាំ និងអ៊ីសាក យើងនឹងប្រគល់ឲ្យអ្នក ហើយយើងនឹងប្រគល់ស្រុកនោះ ឲ្យកូនចៅរបស់អ្នកដែលកើតមកតាមក្រោយដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 រីឯស្រុកដែលយើងបានប្រគល់ឲ្យ អប្រាហាំ និងអ៊ីសាកនោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ នឹងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ សូមមើលជំពូក |
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។