យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
លោកុប្បត្តិ 26:24 - អាល់គីតាប នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរខ្មែរសាកល នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះកុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាម្ចាស់របស់ពូជពង្សអ្នក»។
អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
អ៊ីព្រហ៊ីមវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ អ៊ីព្រហ៊ីមស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
គាត់ក៏ទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយរបស់ខ្ញុំ សូមទ្រង់មេត្តាជួយឲ្យខ្ញុំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងចិត្តសន្តោសមេត្តាដល់អ៊ីព្រហ៊ីមជាចៅហ្វាយខ្ញុំផង!
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!
ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។
គាត់និយាយទៅប្រពន្ធទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់អូនមិនសូវរាប់រកបង ដូចមុនទៀតហើយ។ ក៏ប៉ុន្តែ អុលឡោះជាម្ចាស់នៃឪពុករបស់បងបាននៅជាមួយបង។
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
អ៊ីស្រអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលគាត់មានទៅជាមួយផង។ លុះទៅដល់បៀរសេបា គាត់បានធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ៊ីសាហាក់ ជាឪពុក។
អេលីយ៉េសមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
នៅថ្ងៃដែលខ្ញុំអង្វររកទ្រង់ ទ្រង់ចូលមកជិតខ្ញុំ ទ្រង់មានបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយយ៉ាកកូប អ៊ីសាហាក់ និងអ៊ីព្រហីម ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។
យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដូនតារបស់ពួកគេកាលពីមុន ក្នុងពេលដែលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់គេ។ យើងជាអុលឡោះតាអាឡា»។
“យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? អុលឡោះមិនមែនជាម្ចាស់របស់មនុស្សស្លាប់ទេ គឺជាម្ចាស់របស់មនុស្សដែលមានជីវិត»។
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។
“យើងជាម្ចាស់នៃបុព្វបុរសរបស់អ្នក គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប”។ ម៉ូសាភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
កុំយកអ្វីៗដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡាឡើយ ដើម្បីឲ្យអុលឡោះតាអាឡាលែងខឹង។ ទ្រង់នឹងសំដែងចិត្តមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកនឹងទៅជាមួយអ្នក។ អុលឡោះមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា«អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។
ពេលខ្ញុំឃើញគាត់ ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងគាត់។ គាត់ដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត
ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។