Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:17 - អាល់គីតាប

17 យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់​គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:17
50 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។


អុលឡោះ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្តេច​ជា​ច្រើន កើត​ចេញ​ពី​អ្នក​ដែរ។


ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


ក្រោយ​អ៊ីព្រហ៊ីម​ស្លាប់​ផុត​ទៅ អុលឡោះ​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសា‌ហាក់ កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​អណ្តូង​ទឹក​ឡាហាយ-រយ។


នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


សូម​អុលឡោះ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​អ៊ីព្រហ៊ីម កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្ម‌សិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​អុលឡោះ​បាន​ប្រគល់​ដល់​អ៊ីព្រហ៊ីម!»។


អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។


យប់​នោះ យ៉ាកកូប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ គាត់​បាន​យក​សត្វ​មួយ​ចំនួន ដែល​គាត់​មាន មក​ធ្វើ​ជា​ជំនូន ដល់​អេសាវ​ជា​បង


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សូម​ផ្តល់​យោបល់​ដូច​ត​ទៅ: សូម​ស្តេច​ប្រមូល​ទាហាន​អ៊ីស្រ‌អែល​ទាំង​អស់​មក គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេ‌បា ឲ្យ​បាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ បន្ទាប់​មក សូម​ស្តេច​ផ្ទាល់​នាំ​មុខ​គេ​ចេញ​ទៅ​ច្បាំង។


ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​ក្រហម​ក្នុង​ស្រុក​អេដុម។


ស្តេច​ទត​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល កើន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។


អុលឡោះ​អើយ ឥឡូវ​នេះ​ទ្រង់​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ​ហើយ ដ្បិត​ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​ដូច​ធូលី។


ទ្រង់​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ទ្រង់​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ទ្រង់​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។


សូម​នឹក​ដល់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​បាន​សន្យា​ជា​មួយ​អស់​ណាពី​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​តទៅ”»។


ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។


ទ្រង់​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។


ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​លេវី​ជា​អ៊ីមុាំ ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។


ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​កូន​របស់ អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។


ចូរ​ហៅ​បង​ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “ប្រជា‌រាស្ដ្រ​របស់​យើង” ចូរ​ហៅ​បង​ប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា “នាង​ដែល​យើង​ស្រឡាញ់”។


ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា និង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម ជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។


អុលឡោះ​មាន​បន្ទូល​សន្យា​មក​អ៊ីព្រហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់​ថា គេ​នឹង​បាន​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ហ៊ូកុំ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។


រីឯ​ណាពី​អេសាយ​វិញ គាត់​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រ‌អែល​ថាៈ ទោះ​បី​សាសន៍​អ៊ីស្រ‌អែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ


សូម​អរ​គុណ​អុលឡោះ ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។


សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ទ្រង់​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ទ្រង់​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។


កាល​បុព្វ‌បុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិត‌សិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។


កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​ឡើយ ដើម្បី​ឲ្យអុលឡោះ‌តាអាឡា​លែង​ខឹង។ ទ្រង់​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក


ដ្បិត​អ្នក​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក»។


ឪពុក‌ម្តាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង​នៅ​កន្លែង​ដែល​គេ​កាត់​ក្តី។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់​ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។


អុលឡោះ​មាន​បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «នគរ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ជូន​ទៅ​អុលឡោះ‌ជាអម្ចាស់​នៃ​យើង និង​ជូន​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម