លោកុប្បត្តិ 14:13 - អាល់គីតាប មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបអ៊ីប្រាំ ជាជនជាតិហេប្រឺ។ អ៊ីប្រាំតាំងទីលំនៅ នៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ។ តាម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់អែសកុល និងអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់អ៊ីប្រាំ។ ព្រះគម្ពីរខ្មែរសាកល មានអ្នករត់រួចម្នាក់ចូលមក ហើយជម្រាបអាប់រ៉ាមជាជនជាតិហេព្រើរ ដែលរស់នៅក្បែរដើមអូករបស់ម៉ាមរេជាជនជាតិអាម៉ូរី។ ម៉ាមរេជាបងប្អូនរបស់អែសកុល និងអាន់នើរ ពួកគេជាសម្ពន្ធមិត្តរបស់អាប់រ៉ាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជនជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម |
អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
ខ្ញុំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយខ្ញុំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នក ដែលមកជាមួយខ្ញុំប៉ុណ្ណោះ គឺរបស់អាន់នើរ អេសកុល និងម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។
អុលឡោះតាអាឡាបានមកឲ្យអ៊ីព្រហ៊ីមឃើញ នៅដើមជ្រៃតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅហើយ អ៊ីព្រហ៊ីមអង្គុយនៅមាត់ទ្វារជំរំរបស់គាត់
អ៊ីព្រហ៊ីមបានយកចៀម និងគោ មកជូនស្តេចអប៊ីម៉ាឡិច រួចគាត់ទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
ដូច្នេះ អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ រួចហើយស្តេចអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយភីកុល មេទ័ពរបស់ស្តេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។
នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបានយកជនជាតិហេប្រឺនេះ មកឲ្យមាក់ងាយយើង។ វាចូលមកបំរុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់មេបញ្ជាការកងរក្សាស្តេច ខ្ញុំទាំងពីរបានដំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យខ្ញុំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។
គេលើកម្ហូបអាហារមកជូនយូសុះដោយឡែក បងប្អូនគាត់ដោយឡែក និងជនជាតិអេស៊ីប ដែលបរិភោគជាមួយគាត់ដោយឡែក ដ្បិតជនជាតិអេស៊ីប គ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។
ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកអស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោក គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោក»។
នៅគ្រានោះម៉ូសាពេញវ័យហើយ។ គាត់ទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់គាត់ ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ ម៉ូសាក៏ឃើញជនជាតិអេស៊ីបម្នាក់កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់គាត់ដែរ។
នាងបើកគំរបឡើង ឃើញទារកមួយកំពុងយំ។ នាងមានចិត្តអាណិត ហើយនិយាយថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។
ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រអែល ហើយប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ”។
គឺប្រជាជនគ្រប់ៗគ្នាត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវឲ្យនរណាម្នាក់ទុកជនជាតិយូដា ដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។
យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។
ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះមកជាមួយដែរ។
ជនជាតិអ៊ីស្រអែលចាត់អ្នកនាំសារឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ប្រាប់ថា៖
អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់អ៊ីព្រហ៊ីមឬ? ខ្ញុំក៏ជាពូជពង្សរបស់គាត់ដែរ!
អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។
ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ស្តេចអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ទតទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្តេចនៃជនជាតិអ៊ីស្រអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលដែលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។