Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:1 - អាល់គីតាប

1 អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីព្រហ៊ីម​ឃើញ នៅ​ដើម​ជ្រៃ​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កំដៅ​ហើយ អ៊ីព្រហ៊ីម​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក ព្រះយេហូវ៉ា​លេចមក​ដល់​អ័ប្រាហាំ​នៅក្បែរ​ដើមអូក​របស់​ម៉ាមរេ ពេល​គាត់​កំពុង​អង្គុយ​នៅ​មាត់ទ្វារ​រោង​ក្រោម​កម្ដៅ​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ​ឃើញ ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ពេល​លោក​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ នៅ​វេលា​ថ្ងៃ​ពេញ​កម្ដៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អប្រាហាំ​ឃើញ នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កម្ដៅ​ហើយ លោក​អប្រាហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ក្នុង​កាល​ដែល​គាត់​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ត្រសាល នៅ​វេលា​ថ្ងៃ​ពេញ​កំដៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អ៊ីប្រាំ​និមិត្ត​ឃើញអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ៊ីប្រាំ​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


បន្ទាប់​ពី​អុលឡោះ​មាន​បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចេញ​ពី​អ៊ីព្រហ៊ីម​ឡើង​ទៅ។


បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​អ៊ីព្រហ៊ីម​វិញ ឈរ​នៅ​ជា​មួយអុលឡោះ‌តាអាឡា​ដដែល។


អ៊ីព្រហ៊ីម​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ គាត់​បាន​តាំង​ទី​លំនៅ នៅ​ចន្លោះ​ក្រុង​កាដែស និង​ក្រុង​ស៊ើរ បន្ទាប់​មក គាត់​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។


អុលឡោះ‌តាអាឡា​បាន​មក​ជួប​គាត់ ហើយ​មាន​បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។


យ៉ាកកូប​បាន​វិល​ទៅ​នៅ​ជា​មួយ​អ៊ីសា‌ហាក់​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​បាន​ស្នាក់​អាស្រ័យ​នៅ។


យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។


នៅ​យប់​នោះអុលឡោះ‌តាអាឡា បាន​សំដែង​ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន​ឃើញ​ហើយ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។


ម៉ូសា​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ជឿ ហើយ​មិន​ស្តាប់​សំដី​ខ្ញុំទេ។ ពួក​គេ​នឹង​ពោល​មក​ខ្ញុំ​ថា “អុលឡោះ‌តាអាឡា​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទ្រង់​ឡើយ”»។


លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​អ៊ី‌ព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ហារ៉ាន អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង បាន​មក​បង្ហាញ​ឲ្យ​គាត់​ឃើញ


ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។


សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ម៉ាឡា‌អ៊ីកាត់​ទាំង​មិន​ដឹង​ខ្លួន។


ពេល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ គាត់​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​គាត់​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​អ្នក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម