Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:24 - អាល់គីតាប

24 អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ថា៖ «ខ្ញុំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អ័ប្រាហាំ​ទូល​តបថា​៖ “ខ្ញុំព្រះបាទ​សូម​ស្បថ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។


ដូច្នេះ សូម​អ្នក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​អុលឡោះ​ជា​សាក្សី​នៅ​ទី​នេះ ថា​អ្នក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​យ៉ាង​ណា សូម​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​អ្នក​ស្នាក់​នៅ​នេះ យ៉ាង​នោះ​ដែរ»។


ប៉ុន្តែ អ៊ីព្រហ៊ីម​ប្តឹង​ស្តេច​អប៊ីម៉ា‌ឡិច ស្តី​អំពី​អណ្តូង​ទឹក​ដែល​ប្រជា‌រាស្ត្រ​របស់​ស្តេច​អប៊ីម៉ា‌ឡិច​បាន​ដណ្តើម​យក​ពី​គាត់។


យ៉ាកកូប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» យូសុះ​ក៏​ស្បថ​ជូន។ បន្ទាប់​មក អ៊ីស្រ‌អែល​ក្រាប នៅ​ក្បាល​ដំណេក​របស់​គាត់។


ផ្នែក​ឯ​ខាង​បង​ប្អូន ប្រសិន​បើ​បង​ប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ដ​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។


មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សំដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម