Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:21 - អាល់គីតាប

21 ជន‌ជាតិ​អ៊ីស្រ‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី ប្រាប់​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​សាសន៍​អ៊ីស្រាអែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

សូមមើលជំពូក ចម្លង




ជន‌គណនា 21:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​គើកា‌ស៊ី


ទ្រង់​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង មក​ឲ្យ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ស្តេច​អុក ជា​ស្ដេច​ស្រុក​បាសាន។


គឺ​ស្តេច​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ស្តេច​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន​


គឺ​ស្តេច​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក នៅ​ហេស‌បូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន ធ្លាប់​គ្រប់‌គ្រង​កាល​ពី​ដើម តែ​មាន​ភ្លើង​ឆាប‌ឆេះ​កណ្ដាល​ក្រុង ហើយ​ឆេះ​រាល‌ដាល​ទៅ​ដល់​ព្រំ‌ប្រទល់ និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់ ដែល​ជា​ពូជ​អ្នក​ចំបាំង​នេះ។


ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។


គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​មាន​ជ័យ​ជំនះ លើ​ស្តេច​ស៊ីហុន ជា​ស្តេច​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហេសបូន និង​ស្តេច​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រើ។


ពួក​យើង​ដណ្តើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ចំនួន​ពាក់​កណ្តាល​ទុក​ជា​ចំណែក​មត៌ក។


នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេតពេ‌អរ គឺ​នៅ​ស្រុក​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហែស‌បូន។ ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ប្រហារ​ស្តេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្តេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​អ្នក គឺ​ពួក​អ្នក​បាន​បំផ្លាញ ជូន​ផ្តាច់​ដល់​អុលឡោះ‌ជាអម្ចាស់។


បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​ឲ្យ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម