លោកុប្បត្តិ 41:12 - អាល់គីតាប12 ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់មេបញ្ជាការកងរក្សាស្តេច ខ្ញុំទាំងពីរបានដំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យខ្ញុំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 នៅទីនោះ មានយុវជនជនជាតិហេព្រើរម្នាក់ជាទាសកររបស់មេបញ្ជាការកងរក្សាអង្គ នៅជាមួយយើងខ្ញុំ។ យើងខ្ញុំបានរៀបរាប់ប្រាប់គាត់ នោះគាត់ក៏កាត់ស្រាយយល់សប្តិនោះឲ្យយើងខ្ញុំ គឺបានកាត់ស្រាយឲ្យតាមយល់សប្តិរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន សូមមើលជំពូក |