Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:3 - អាល់គីតាប

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ស្តេច​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ទត​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​ដែល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​កំពុង​ធ្វើ​អី?»។ អ័គីស​ឆ្លើយ​តប​ថា៖ «តើ​នេះ​មិន​មែន​ជា​ដាវីឌ អ្នក​បម្រើ​របស់​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ ចាប់​តាំង​ពី​ពេល​ដែល​គាត់​មក រហូត​ដល់​ថ្ងៃ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះ‌បាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​សួរ​ថា ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​មក​ធ្វើ​អី រួច​អ័គីស​ឆ្លើយ​តប​ថា នេះ​តើ​មិន​មែន​ដាវីឌ ជា​អ្នក​បំរើ​របស់​សូល ស្តេច​សាសន៍​អ៊ីស្រាអែល ដែល​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ​អី ហើយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​គាត់ ចាប់​តាំង​ពី​វេលា​ដែល​គាត់​មក ដរាប​ដល់​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ស្តេច​ទត ក្នុង​ពេល​ដែល​ស្តេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលី‌ស្ទីន ដើម្បី​ច្បាំង​នឹង​ស្តេច​សូល។ ប៉ុន្តែ ទ័ព​របស់​ស្តេច​ទត​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន បាន​ពិគ្រោះ​គ្នា​បញ្ជូន​ទ័ព​របស់​ស្តេច​ទត ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ពួក​គេ​គិត​ថា៖ «បើ​ស្តេច​ទត​ចូល​ដៃ​ជា​មួយ​ស្តេច​សូល​ជា​ចៅ‌ហ្វាយ​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។


នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ទត ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគ‌ឡាក់​វិញ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់‌ទង​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់»។


កាល​ពួក​អ៊ីមុាំ និង​កង​រក្សា​ម៉ាស្ជិទ​ឃើញ​អ៊ីសា​គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ដ​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ។


ប៉ុន្ដែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់​ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង​ប្អូន ជា​អ្នក​ជឿ​អាល់ម៉ា‌ហ្សៀស ត្រង់​ចំណុច​ណា​មួយ​បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។


អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលី‌ស្ទីន​ឃើញ។ ពួក​ភីលី‌ស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។


សូម​លោក​មេត្តា​អត់​ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ អុលឡោះ‌តាអាឡា​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់​វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់អុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។


ទត​រិះ​គិត​ថា៖ «ថ្ងៃ​ណា​មួយ ស្តេច​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន ទៅ​នៅ​ស្រុក​ភីលី‌ស្ទីន​ទេ ធ្វើ​ដូច្នេះ ស្តេច​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច»។


ទត​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។


ស្តេច​អគីស​ក៏​ហៅ​ទត​មក ហើយ​និយាយ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជា​និច្ច​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​ដែល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្តេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។


កាល​ពួក​ភីលី‌ស្ទីន​ឮ​សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់អុលឡោះ‌តាអាឡា​មក​ដល់​ជំរំ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម