បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
យ៉ូស្វេ 2:9 - អាល់គីតាប ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ |
បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
គាត់ត្រឡប់មកជួបអ្នកជំនិតរបស់អុលឡោះជាមួយពួកបម្រើរបស់គាត់។ ពេលទៅដល់គាត់ឈរនៅមុខណាពីជម្រាបថា៖ «ខ្ញុំដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំផងចុះ»។
ពីមុននោះ អុលឡោះតាអាឡាបានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្តេចស្រុកអ៊ីស្រអែលទៅពឹងទ័ពរបស់ស្តេចជនជាតិហេត និងទ័ពរបស់ស្តេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារអុលឡោះជាម្ចាស់នៃយើងបានជួយ។
នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។
ប៉ុន្តែ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំ ទ្រង់នៅអស់កល្បជានិច្ច ទ្រង់នឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។
ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។
ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់ដ៏ធំឧត្តមលើសអ្វីទាំងអស់ គឺទ្រង់រំដោះជនជាតិអ៊ីស្រអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។
ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្តី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចអុលឡោះប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពទ្រង់។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។
យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយអំណាច និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។
ចូរសម្លាប់រង្គាល ចូរកំទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
ម៉ូសាបានចាត់អ្នកនាំសារ ពីកាដេសទៅជួបស្តេចស្រុកអេដុម ហើយប្រាប់ថា៖ «សូមស្តេចស្តាប់ពាក្យរបស់អ៊ីស្រអែល ជាបងប្អូនរបស់ស្តេច។ ស្តេចជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
«បន្តិចទៀត ហារូននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើងនៅប្រភពទឹកមេរីបា។
តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?”។
គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
ជាតិសាសន៍ទាំងអស់នៅលើផែនដី នឹងឃើញថា អុលឡោះតាអាឡាបានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។
ពេលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលអុលឡោះបំបែកមនុស្សលោកចេញពីគ្នា ទ្រង់បានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រអែល។
ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយពួកអ្នកដែលប្រឆាំងនឹងអុលឡោះឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។
បុរសទាំងពីរជម្រាបយ៉ូស្វេថា៖ «អុលឡោះតាអាឡាពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុក ក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡាធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្តេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។
និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។
ពួកគេឆ្លើយតបមកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បង្គាប់ដល់ម៉ូសាជាអ្នកបម្រើរបស់ទ្រង់ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកអ្នក និងឲ្យពួកអ្នកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកអ្នកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប
មិត្តភក្តិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រអែលឡើយ។ អុលឡោះបានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្តាប់ដៃរបស់លោកហើយ»។