ចោទិយកថា 28:10 - អាល់គីតាប10 ជាតិសាសន៍ទាំងអស់នៅលើផែនដី នឹងឃើញថា អុលឡោះតាអាឡាបានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលនោះ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងឃើញថា អ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចអ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង សូមមើលជំពូក |
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡាធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។