ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
យ៉ូប 9:24 - អាល់គីតាប ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ អុលឡោះបិទភ្នែកចៅក្រមទាំងឡាយ បើទ្រង់មិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់ហើយ ព្រះអង្គក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាព្រះអង្គទេ នោះតើជាអ្នកណាវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ បើព្រះអង្គមិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។ |
ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
រីឯទតវិញ គាត់គ្របមុខជិត ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អាប់សាឡុម កូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ!»។
បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
ស្តេចវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលនាងអេសធើរនៅលើនោះ។ ស្តេចក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ស្តេចមានប្រសាសន៍មិនទាន់ផុតផង ពួកអ្នកបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
អុលឡោះប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ទ្រង់ប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្តើមខឹងជាខ្លាំង។ គាត់ខឹងនឹងអៃយ៉ូប ព្រោះអៃយ៉ូបប្រកាន់ថាខ្លួនគាត់សុចរិតនៅចំពោះអុលឡោះ។
ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។
អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
នេះជាការប្រកាសរបស់ម៉ាឡាអ៊ីកាត់ ជាការថ្លែងរបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់ ហើយទ្រង់លើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។
អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។